ស្ពានថ្មើរជើងផ្សារដើមគរ លទ្ឋផលសម្រេចបាន ៨៥% និងអាចរួចរាល់នៅថ្ងៃទី ៥ខែមិនាខាងមុខ !


ការដ្ឋាន នឹងត្រូវស្ទូចតម្លើងគ្រោងដែកតួស្ពាន នៅថ្ងៃស្អែកទី១៩ខែកុម្ភៈឆ្នាំ២០២០ វេលាយប់ចាប់ពីម៉ោង ២០:០០ ដល់ម៉ោង ៦:០០ព្រឹក។
សូមបងប្អូនប្រជាពលរដ្ឋ មេត្តាពង្វាងចរាចរនៅទីតាំងការដ្ឋានតាមពេលវេលាខាងលើនៅស្តុបផ្សារដើមគរ ប្រសព្វរវាងមហាវិថី ម៉ៅសេទុង និងផ្លូវលេខ ៣៣៦ ក្នុងខណ្ឌទួលគោក ដោយសេចក្តីអនុគ្រោះ។