រាជធានីភ្នំពេញ៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង និងក្រុមហ៊ុន Sunwah Group បានចុះហត្ថលេខាស្ដីពីកិច្ចសហប្រតិបត្តិការ ដើម្បីជួយគ្នាទៅវិញទៅមកក្នុងវិស័យសិក្សាស្រាវជ្រាវវប្បធម៌ និងនវានុវត្តន៍សាជីវកម្ម។
ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងដោយលោកបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ សាកលវិទ្យាល័យជាតិគ្រប់គ្រង និងតំណាងក្រុមហ៊ុន Sunwah Group ព្រមទាំងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
១៨ កុម្ភៈ ២០២០ | ទីស្តីការក្រសួង