រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យកំណត់កម្រិតប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ, អ្នកមានប្រាក់បៀវត្សត្រឹម ១.៣លានរៀលមិនជាប់ពន្ធទេ !


(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីតារាងភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងតារាងភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ។

អនុក្រឹត្យ បានបញ្ជាក់ថា អនុក្រឹត្យថ្មីនេះ មានគោលដៅកំណត់ភាគនៃប្រាក់ចំណូល ជាប់ពន្ធប្រចាំឆ្នាំ ដែលសម្រេចបានដោយរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល និងចំណែកដែលត្រូវបែងចែកឲ្យសមាជិកម្នាក់ៗ របស់ក្រុមហ៊ុនសហកម្មសិទ្ធិ ដែលមិនត្រូវបានចាត់ទុកជាតិនីតិបុគ្គល និងភាគនៃប្រាក់បៀវត្សជាប់ពន្ធ ប្រចាំខែរបស់និយោជិតនិវាសនជន៕

សូមអានអនុក្រឹត្យទាំងស្រុង៖