រដ្ឋមន្ត្រីក្រសួងបរិស្ថានបានទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា


នៅថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២០ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Bjorn Haggmark ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា។ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការទ្វាភាគីកម្ពុជានិងស៊ុយអែតលើការងារបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងវិធានការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការងារអប់រំផ្សព្វផ្សាយដើម្បីផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋឱ្យស្រឡាញ់ និងប្រតិបត្តិបរិស្ថានឱ្យកាន់តែសកម្មខ្លាំងថែមទៀត។