ក្រសួងសុខាភិបាល៖ គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈនេះ អ្នកដំណើរតាមនាវា Westerdam ចំនួន១២៨៦នាក់ ត្រូវបានធ្វើតេស្តសុខភាព លទ្ធផលឃើញថា អវិជ្ជមានកូរ៉ូណាថ្មី


(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសមួយទៀត ដោយអះអាងថា គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ខ្លួនបានធ្វើតេស្តសុខភាពលើអ្នកដំណើរតាមនាវា Westerdam ចំនួន១២៨៦នាក់ នៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដោយលទ្ធផលបង្ហាញថា ពួកគេមិនមានមេរោគកូរ៉ូណាថ្មី ឬ COVID-19 នោះឡើយ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ស្ថានភាពសុខភាពទូទៅរបស់អ្នកដំណើរទាំងអស់ មិនមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ឡើយ គឺមានសុខភាពធម្មតា និងមិនមានអ្នកមានឡើងកំដៅខ្លួនឡើយ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖