ឯកឧត្តម ច័ន្ទ សុផល អញ្ជើញចុះជួបប្រជុំ និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប


គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ច័ន្ទ សុផល អនុប្រធានគណៈកម្មការ តំណាងឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបប្រជុំ និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប និងអង្គភាពមន្ទីរពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់គណៈកម្មការ នៅព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

បេសកកម្មរបស់គណៈកម្មការនាពេលនេះ គឺក្នុងគោលបំណងសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្ត្រ និងប្រមូលព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ អំពីវឌ្ឍនភាពការងារ ប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់នានា និងបញ្ហាប្រឈមរបស់ខេត្ត ដើម្បីរួមគ្នារកដំណោះស្រាយ។

គណៈប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា បានទទួលស្វាគមន៍ ដោយលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ព្រមទាំងអង្គភាពមន្ទីរពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ៕