ឯកឧត្តម ពេជ្រ វាសនា បានបន្តដឹកនាំក្រុមការងារត្រួតពិនិត្យរួម (Joint SitebInspection) ចុះត្រួតពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្តរាមគុណ​ និងប្រឡាយប៉ូ


នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប បានបន្តដឹកនាំក្រុមការងារត្រួតពិនិត្យរួម (Joint SitebInspection) ចុះត្រួតពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្តរាមគុណ​ និងប្រឡាយប៉ូ ស្ថិតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

មកទល់ពេលបច្ចុប្បន្ននេះ គម្រោងទាំង ០២កន្លែង សម្រេចលទ្ធផលការងារបាន ប្រមាណ ៩០% នៃទំហំការងារសរុប ៕