ឯកឧត្តម ហ៊ុន ម៉ានី បានអនុញ្ញាតិឱ្យគណ:ប្រតិភូសាលាខុនរ៉ាដអាដិនណៅអ៊ែរសម្រាប់អ្នកនយោបាយវ័យក្មេង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានអនុញ្ញាតិឱ្យគណ:ប្រតិភូសាលាខុនរ៉ាដអាដិនណៅអ៊ែរសម្រាប់អ្នកនយោបាយវ័យក្មេង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក។

កិច្ចពិភាក្សានិងដកបទពិសោធន៍នេះ ធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។