ឯកឧត្តម ប៉ុញ សច្ចៈ និងឯកឧត្តម ប៉ែន ធីរុង្គ បានចុះត្រួតពិនិត្យរួមគ្នាលើវឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំ


នៅរសៀលថៃ្ងពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ១៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ប៉ែន ធីរុង្គ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមដោយ មន្ត្រីពាក់ព័ន្ធ ទាំងពីរក្រសួងចុះត្រួតពិនិត្យរួមគ្នាលើវឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំ ស្ថិតក្នុងស្រុកតាលោសែនជ័យ​ ខេត្តពោធិ៍សាត់ ។ គិតមកទល់បច្ចុប្ប​ន្ន​ ការងារនេះសម្រេចបាន​ជាង ៨០% លើផែនការកំណត់ ។ សូមបញ្ជាក់ថា​ ការសាងសង់ប្រព័ន្ធធារាសាស្ត្រនេះទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB​ ដែលមានលទ្ធភាពធានាដល់ការស្រោចស្រព លើផ្ទៃដីរដូវវស្សាបាន២ ដង ដើមរដូវ និងចុងរដូវក្នុងផ្ទៃដី​ ដដែលចំនួន ១៦.១០០ហិកតា និងបន្ថែមរដូវប្រាំង ចំនួន ៤.៥០០ហិកតា បន្ទាប់ពីប្រព័ន្ធធារាសាស្ត្រ នេះត្រូវបានសាងសង់បញ្ចប់ ៕