លោកជំទាវ ឡោក ខេង បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ​ ឯកឧត្តម ញឹក បានខេង


គណ:ប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវ: និង កិច្ចការនារី នៃរដ្ឋសភា ដឹកនាំដោយ​ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ​ និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណ:កម្មការ​ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ​ ឯកឧត្តម ញឹក បានខេង អភិបាលស្តីទី នៃគណ:អភិបាលខេត្តកំពង់ធំ និងប្រធានមន្ទីរជំនាញពាក់ព័ន្ធនានា នារសៀលថ្ងៃព្រហស្បតិ៍​ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ជំនួបពិភាក្សានេះ​ មានគោលបំណងសិក្សាស្វែងយល់ពីវឌ្ឍនភាពនៃការរីកចម្រើន និងបញ្ហាប្រឈម របស់រដ្ឋបាលខេត្ត​ ក្នុងការអនុវត្តការងារនាពេលកន្លងមក ជាពិសេសការងារពាក់ព័ន្ធវិស័យទទួលបន្ទុករបស់គណ:កម្មការ។