ឯកឧត្តម ស៊ុយ សែម អញ្ជើញពិនិត្យការស្ថាបនាស្ពានបេតុង ប្រវែង១២៥ម៉ែត្រ ក្នុងស្រុកភ្នំក្រវាញ


នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧នេះ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីនៃក្រសួងរ៉ែ និងថាមពល បានអញ្ជើញទៅពិនិត្យការស្ថាបនាស្ពានបេតុងមួយកន្លែងកាត់ស្ទឹងពោធិ៍សាត់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលមានប្រវែង១២៥ម៉ែត្រ ទទឹង៨.៩ម៉ែត្រ។ ស្ពានបេតុងថ្មីនេះនឹងសាងសង់រួចក្នុងពេលឆាប់ៗខាងមុខនេះ ហើយវានឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់បម្រើប្រជាពលរដ្ឋទូទៅក្នុងការធ្វើដំណើរឆ្លងកាត់ និងដឹកកសិផលផ្សេងៗ។