លោកជំទាវ ឡោក ខេង អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រធានមន្ទីរពេទ្យបង្អែកខេត្ត១៦មករា និង សហការី ដើម្បីស្វែងយល់ពីសកម្មភាពការងារ


លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវ: និង កិច្ចការនារី នៃរដ្ឋសភា និង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណ:កម្មការ​ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ លោកវេជ្ជបណ្ឌិត សុខ វាសនា ប្រធានមន្ទីរពេទ្យបង្អែកខេត្ត១៦មករា និង សហការី ដើម្បីស្វែងយល់ពីសកម្មភាពការងារ និងបញ្ហាប្រឈមក្នុងការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋជាពិសេសយន្តការក្នុងការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) និង ប័ណ្ណសមធម៌ នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០ នៅមន្ទីរពេទ្យបង្អែកខេត្ត១៦មករា ស្ថិតក្នុងភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ​ ខេត្តព្រះវិហារ។