សមាជិក សមាជិការ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA មានក្តីសោមនស្សរីករាយក្រៃលែងបានប្រារព្ធពិធីបញ្ចូលសមាជិកសមាគម TYDA


ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២០ សមាជិក សមាជិការ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA មានក្តីសោមនស្សរីករាយក្រៃលែងបានប្រារព្ធពិធីបញ្ចូលសមាជិកសមាគម TYDA ក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគម និងលោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម និងមានចូលរួមពីភ្ញៀវកិត្តិយស សប្បុរសជន ថ្នាក់ដឹកនាំសមាគម សិល្បករ សិល្បការិនី និងសមាជិកសមាជិការTYDA ប្រមាណជាង ៧០០ នាក់។