លោកជំទាវ មាន សំអាន បើកកិច្ចប្រជុំបូកសរុបរបាយការណ៍សកម្មភាពការងាររបស់គណៈកម្មការទី៨ប្រចាំឆ្នាំ២០១៦ និងលើកទិសដៅបន្តឆ្នាំ២០១៧


នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ គណៈកម្មការទី៨ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីពិនិត្យ និងឆ្លងរបាយការណ៍ចន្លោះសម័យប្រជុំលើកទី៩ និងលើកទី១០ព្រឹទ្ធសភា នីតិកាលទី៣ និងបូកសរុបរបាយការណ៍សកម្មភាពការងាររបស់គណៈកម្មការទី៨ប្រចាំឆ្នាំ២០១៦ និងលើកទិសដៅបន្តឆ្នាំ២០១៧ ព្រមទាំងទូទាត់ចំណូល-ចំណាយថវិការបស់គណៈកម្មការប្រចាំឆ្នាំ២០១៦ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។