ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញប្រកាសទទួលស្គាល់សមាជិកថ្មី គណបក្សប្រជាជនកម្ពុជា នៅសង្កាត់ព្រែកកំពឹស


ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាត គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤២ អាណត្តិទី៥ (ថ្ងៃទី០១ទី០២ ខែ០២ ឆ្នាំ២០២០) និងប្រកាសទទួលស្គាល់សមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស ដែលមានសមាជិកចូលរួមសរុបចំនួន ៧៦៤នាក់ (សមាជិកថ្មី១០៧នាក់ ក្នុងនោះយុវជនទើបគ្រប់អាយុ ៨៧នាក់ និងប្តូរនិន្នាការពីគណបក្សផ្សេងចំនួន២០នាក់)។

ដូចទម្លាប់កន្លងមក ឯកឧត្តម រ័ត្ន ស៊្រាង បាននាំយកអាហារសម្រន់រួមមាន នំប៉័ងដាក់សាច់ ទឹកអំពៅ ទឹកសុទ្ធ ចែកជូនដល់សមាជិក សមាជិកាចូលរួមក្នុងអង្គពិធីទាំងអស់បរិភោគរួមគ្នា ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងបានផ្តល់ជូនដល់សមាជិកទើបប្រកាសថ្មីទាំងអស់ ក្នុងម្នាក់ៗទទួលបានអាវ០១ មួក០១ និងថវិកា ០២ម៉ឺនរៀល។

ព្រមជាមួយគ្នានោះផងដែរ ឯកឧត្តម រ័ត្ន ស៊្រាង បានប្រគល់ជូនដោយផ្ទាល់នូវអំណោយដែលឯកឧត្តម បានឧបត្ថម្ភជាប្រចាំរៀងរាល់ខែ ជូនដល់ទុរគតជន១៦គ្រួសារ រួមមានថវិកាសរុប ២លាន៤០ម៉ឺនរៀល និងអង្ករ២៨ការ៉ុង ព្រមទាំងបានឧបត្ថម្ភថវិកាជូនក្រុមការងារយុវជន ក្នុងសង្កាត់ព្រែកកំពឹស ដែលមកចូលរួមក្នុងអង្គពិធី អង្គភាព សាខាបក្សទាំង១០និង បានផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤៨០ដុល្លារ តាមការសន្យារបស់ឯកឧត្តមចំពោះគ្រួសារសពលោក ប៉ាន់ ប៉ន អតីតចៅសង្កាត់រងទី១ សង្កាត់ព្រែកកំពឹស សម្រាប់បង់ថ្លៃសិក្សាដល់យុវនិស្សិតឈ្មោះ សល់ ធា ដែលត្រូវជាចៅរបស់សពទៀតផង៕