សម្តេចភក្តី សាយ ឈុំ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី៦៥


ព្រឹកថ្ងៃច័ន្ទ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២០ នៅសាលប្រជុំគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាលគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលបានអញ្ជើញជាអធិបតី និងសំណេះ
សំណាលបើកវគ្គ អប់រំនយោបាយរបស់គណបក្សជំនាន់ទី៦៥ ដែលជាវគ្គដំបូងក្នុងឆ្នាំនេះ ស្របតាមទិសដៅរបស់សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២ ដែលមានសិក្ខាកាមជាថ្នាក់ដឹកនាំ និងមន្ត្រី គណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្តសរុបចំនួន១៣២រូប(ស្រី១៩រូប) បានអញ្ជើញចូលរួមរៀនសូត្រ….។
សម្តេចភក្តី អនុប្រធានគណបក្ស មានប្រសាសន៍ថា “ការអប់រំនយោបាយ គឺជាគោលកាណ៍ដ៏ចម្បងមួយ ដែលគណបក្សតែងតែប្រកាន់ខ្ជាប់តាំងពីដើមរៀងមក ដើម្បីបណ្តុះបណ្តាល និងបំពាក់បំប៉នដល់មន្ត្រីគណបក្ស ឲ្យកាន់តែមានសមត្ថភាព គុណធម៌ និងការទទួលខុសត្រូវក្នុងការអនុវត្តនូវភារកិច្ចរបស់ខ្លួន ឆ្លើយតបទៅនឹងសំណូមពរនៃតំណាក់កាលនីមួយៗ ……. ជាពិសេសការដឹកនាំក្នុងប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្សនាពេលបច្ចុប្បន្ននេះ ….។
សម្តេចភក្តី បន្តទៀតថា ចាប់ផ្តើមតាំងពីឆ្នាំ២០១៥មក …. ថ្នាក់កណ្តាលគណបក្សបានដំណើរការបើកវគ្គបានចំនួន ៥៤វគ្គ រួចមកហើយ និងមានសិក្ខាកាមចូលរួមរៀនសូត្រសរុប ៥,០០៤នាក់ (ស្រី ៦៥៨នាក់) ហើយនៅថ្នាក់រាជធានី ខេត្ត ក៏សម្រេចបើកបានចំនួន៦៥៩វគ្គ មានសិក្ខាកាមចំនួន ៧,០៩៦៦នាក់ផងដែរ។ វគ្គអប់រំនយោបាយគឺជាឱកាសដែលមន្ត្រីយើងមកពីក្រសួង ស្ថាប័ន រាជធានី ខេត្ត បានស្គាល់គ្នា បានផ្លាស់ប្តូរការយល់ដឹង និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ព្រមទាំងរឹតចំណងសាមគ្គីភាពផ្ទៃក្នុងគណបក្សឲ្យកាន់តែរឹងមាំឡើង….៕