ក្រសួងការបរទេសកម្ពុជា បដិសេដការអះអាងមិនពិតធ្វើឡើងដោយសារព័ត៌មាន និងស្ថាប័នបរទេសមួយចំនួនទាក់ទងនឹងនាវា Westerdam


នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញនូវសេចក្ដីថ្លែងការណ៍មួយ បដិសេដចោលទាំងស្រុងនូវការអះអាងនានា ធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នបរទេសមួយចំនួន ដែលនាំអោយសាធារណជនជឿថា ប្រទេសកម្ពុជាប្រហែលបានអនុញ្ញាតអោយអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណា ចាកចេញពីកប៉ាល់ទេសចរណ៍ Westerdam ដែលការអនុញ្ញាតនេះ បានបង្កើននូវការរីករាលដាលវីរុសកូរ៉ូណាជាសាកល។

ក្រសួងក៏បានសង្កត់ធ្ងន់ថា អត្ថបទ និងសេចក្ដីថ្លែងការណ៍ទាំងនោះ មានលក្ខណៈប្រញ៉ាប់ប្រញ៉ាល់ គ្មានការយកចិត្តទុកដាក់ គ្មានវិជ្ជាជីវៈ ដែលបានរួមចំណែកធ្វើអោយមានការរើសអើងចំពោះអ្នកដំណើរនៃនាវា Westerdam និងមានចេតនាទុច្ចរិត មិនអោយតម្លៃទៅលើកាយវិការមនុស្សធម៌ និងសមត្ថភាពផ្នែកសុខាភិបាលរបស់កម្ពុជា។

សូមអាននូវសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទាំងស្រុងដូចឯកសារដែលបានភ្ជាប់មកខាងក្រោម៖