ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ


នាព្រឹកថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងសំណនិងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ៖ ខ្លឹមសារសន្និបាតនេះត្រូវបានថ្នាក់ដឹកនាំក្រសួងអញ្ជើញទៅធ្វើការផ្សព្វផ្សាយនៅតាមមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី ខេត្ត ដោយអញ្ជើញតំណាងក្រុមប្រឹក្សា និង រដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាព ជំនាញ ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ព្រមទាំងអង្គការដៃគូរអភិវឌ្ឍន៍ចូលរួមផងដែរ៕