ឯកឧត្តម ស៊ុយ សែម អញ្ជើញបញ្ចុះខ័ណ្ឌសីមា សម្ពោធព្រះវិហារ វត្តរស្មីឈូកសរ ក្នុងស្រុកបាកាន


នាព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៧នេះឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីនៃក្រសួងរ៉ែ និងថាមពលបានអញ្ជើញជាអធិបតីក្នុងពិធី បញ្ចុះខណ្ឌ័ សីមាសម្ពោធ ព្រះវិហារវត្តរស្មីឈូកស ស្ថិតនៅក្នុង ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីប្រើប្រាស់ក្នុងផ្លូវព្រះពុទ្ធសាសនា ។

ក្នុងនោះឯកឧត្តម ស៊ុយ សែម បានសំណេះសំណាល់ជាមួយប្រជាពលរដ្ឋ លោកយាយលោតាដែលបានចូលរួមសរុបចំនួន១២០០នាក់ ហើយបានបំពាក់មេដៃ ចំនួនដប់គ្រឿងជូនដល់អ្នកដែលបានចូលរួមធ្វើអោយព្រះវិហារថ្មីនេះលេចចេញជារូបរាងឡើង។

បន្ទាប់មកឯកឧត្តម ស៊ុយ សែម បានប្រគេនបច្ច័យ៥,០០០,០០០រៀលដល់វត្តរស្មីឈូកសរសម្រាប់ពិធីបញ្ចុះខ័ណ្ឌសីមានេះ ហើយចូលបច្ច័យតាមទិសទាំង៨ចំនួន៣០០,០០០រៀលក្នុងមួយទិសៗ និងទិសសីមាកិលចំនួន៥០០,០០០រៀល ហើយឯកឧត្តមបានជូនលោកយាយលោកតា ចំនួន២០០នាក់ដោយក្នុងម្នាក់ៗទទួលបានថវិការចំនួន១០,០០០រៀល និងក្រណាត់​សរមួយដុំ ជូនថវិការ១,០០០,០០០រៀលដល់ប្រជាការពារ និងកងកំលាំងប៉ូលីសព្រមទាំងជូនថវិការដល់ក្រុមរបាំនិងភ្លេងខ្មែរចំនួន៥០០,០០០រៀលផងដែរ។