ថ្នាក់ដឹកនាំខេត្តសៀមរាបសូមថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះ វិធានការលើការអនុគ្រោះ លើកលែងពន្ធគ្រប់ប្រភេទប្រចាំខែចំពោះសណ្ឋាគារ និងផ្ទះសំណាក់នៅក្នុងខេត្តសៀមរាប


ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំ ង គ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ ម្ចាស់សណ្ឋាគារផ្ទះសំណាក់ ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ និងប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះ វិធានការរបស់រាជរដ្ឋាភិបាល លើការអនុគ្រោះ លើកលែងពន្ធគ្រប់ប្រភេទប្រចាំខែចំពោះសណ្ឋាគារ និងផ្ទះសំណាក់នៅក្នុងខេត្តសៀមរាប ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារក្នុងរយៈពេល ០៤ខែ ចាប់ពី ខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២០។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប សូមគោរពថ្លែងអំណរគុណ និង គោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមជួបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងទទួលបានជោគជ័យក្នុងការដឹកនាំ និងអភិវឌ្ឍន៍កម្ពុជាឲ្យកាន់តែរីកចម្រើនរុងរឿងលើឆាកអន្តរជាតិ។