សម្តេចតេជោ ហ៊ុន​​​ សែន៖ ការស្នើឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជា ដោយឲ្យនាយករដ្ឋមន្ត្រីមានទាយាទ សម្រាប់ស្នងតំណែង គឺមិនអាចទៅរួចទេ


(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ បានមានប្រសាសន៍ថា ការស្នើឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជា ដោយឲ្យនាយករដ្ឋមន្ត្រីមានទាយាទ សម្រាប់កាន់តំណែងបន្ត គឺមិនអាចទៅរួចទេ។

ការធ្វើវិសោធនកម្មនុញ្ញ ដោយនាយករដ្ឋមន្ត្រីមានទាយាទ សម្រាប់ស្នងតំណែងដឹកនាំប្រទេស គឺជារឿងខុសច្បាប់។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះថា «បើ ហ៊ុន សែន នៅទេ ទៅរក ហ៊ុន ម៉ាណែត ធ្វើអ្វី? អានេះឆ្កួតសុទ្ធ។ គ្មានអាណាយករឿងបុគ្គល ដាក់ក្នុងរដ្ឋធម្មនុញទេ»។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប១,៥៨៩នាក់ ក្នុងនោះនារី ៦១៦នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ៕