លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រារព្ធពិធីបុណ្យរំលឹកខួបគម្រប់ ៤ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងក្រុមគ្រួសារ បានប្រារព្ធពិធីបុណ្យរំលឹកខួប ៤ឆ្នាំ ដើម្បីឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ នៅចេតីយ៍ ដែលមានទីតាំងនៅក្នុងវត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក ដែលស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រឹកថ្ងៃច័ន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ។

ពិធីនេះត្រូវបានរៀបចំតាមបែបប្រពៃណីព្រះពុទ្ធសាសនា មានពិធីសូត្រមន្ត នមស្សការថ្វាយបង្គំព្រះ និងវេរប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃនាឱកាសនោះផងដែរ ។