ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង ចាត់តំណាងនាំយកបច្ច័យ ចូលបុណ្យសព លោកតា សុះ ម៉ាត់


នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៩៖០០នាទី ឯកឧត្តម ហៀ ហុីន ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់ច្រាំងចំរេះទី១ លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់ច្រាំងចំរេះទី១ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង នាយករងខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជានាយរងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខណ្ឌឫស្សីកែវ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់ច្រាំងចំរេះទី១ បានពាំនាំនូវបច្ច័យចូលបុណ្យសព លោកតា សុះ ម៉ាត់ ដែលជាសមាជិកគណះកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ច្រាំចំរេះទី១ នូវអង្ករ ចំនួន៥០គីឡូ ទឹកផ្លែឈើចំនួន ១០កេស ទឹកបរិសុទ្ធចំនួន ១០ យួរ និងថវិកាចំនួន២,០០០,000៛ (ពីរលានរៀល) ដែលជាបច្ច័យដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង ។