ឯកឧត្តម សុខ ឥសាន បញ្ជាក់ពីមូលហេតុ ៥យ៉ាង ដែលនាំដល់ការធ្វើវិសោធនកម្មប្រការ ៤៨ ថ្មី៣ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា


ឯកឧត្តម សុខ ឥសាន អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងបញ្ជាក់អំពីមូលហេតុ ដែលនាំដល់ ការធ្វើវិសោធនកម្មប្រការ ៤៨ ថ្មី៣ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា

១-បញ្ចប់ការបកស្រាយខុសគ្នានូវប្រការ៤៨ថ្មី៣ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ។

២-បញ្ចប់ការបំពានអំណាចតុលាការតាមរយៈប្រការ ៤៨ ថ្មី៣ ។

៣- បញ្ចប់វប្បធ៌មសម្លេងភាគតិច យកសម្លេងភាគច្រើន ធ្វើជាចំណាប់ខ្មាំង ។

៤-បញ្ចប់ការចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា មិនចង់ជួបចរចា ។

៥- មិនចាំបាច់ចំណាយថវិការដ្ឋ ក្នុងការទិញរថយន្ត  និង សម្ភារៈធ្វើការរបស់ក្រុមសម្លេងភាគច្រើន និង ក្រុមសម្លេងភាគតិច ។