ព្រឹកនេះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង អញ្ជើញបើកសន្និបាតសុខាភិបាល លើកទី៤១


រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញបើកសន្និបាតសុខាភិបាល ដែលប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខា។

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួម ពីបណ្តាក្រសួងពាក់ព័ន្ធជាតិ និងអន្តរជាតិផងដែរ។

តាមការគ្រោងទុក ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាល នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០៕