ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញបើកកិច្ចប្រជុំជម្រុញការផ្សព្វផ្សាយព័ត៌មាន វិធានការ បង្ការជំងឺឆ្លង ( COVID19 & H5N1 ) និងការរៀបចំគ្រប់គ្រងអ្នកជំងឺឆ្លងនៅក្នុងមន្ទីរពេទ្យ


តាកែវ៖ នៅព្រឹកថ្ងៃចន្ទ ៩ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោកស្រីអភិបាលរងខេត្ត បានអញ្ជើញបើកកិច្ចប្រជុំជម្រុញការផ្សព្វផ្សាយព័ត៌មាន វិធានការ បង្ការជំងឺឆ្លង ( COVID19 & H5N1 ) និងការរៀបចំគ្រប់គ្រងអ្នកជំងឺឆ្លងនៅក្នុងមន្ទីរពេទ្យ ដល់ លោកអភិបាលក្រុងស្រុក លោកមេឃុំចៅសង្កាត់ និងប្រធានមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងប្រធានប៉ុស្ដិ៍សុខាភាពទូទាំងខេត្ត ដែលកិច្ចប្រជុំនេះបានរៀបចំនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត៕