រដ្ឋបាលខេត្តកណ្តាល បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០


ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្ត បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលខេត្ត, ឯឧ នូ សាខន សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯឧ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯឧ គង់ សោភ័ណ្ឌ អភិបាលខេត្តរង នៅសាលប្រជុំសាលាខេត្ត ។
សមាសភាពអញ្ជើញចូលរួមមាន ឯឧ លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត , អភិបាលខេត្តរង , ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត,ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត,ប្រធានតុលាការខេត្ត,នាយករដ្ឋបាលសាលាខេត្ត និងមន្ត្រីសាលាខេត្ត,ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត,ថ្នាក់ដឹកនាំកងកម្លាំងទាំង៣ ថ្នាក់ខេត្ត ក្រុង ស្រុក,ប្រធានច្រកទ្វារព្រំដែន,វរៈការពារព្រំដែន,ប្រធានក្រុមប្រឹក្សា /អភិបាលក្រុង ស្រុក,នាយករដ្ឋបាលសាលាក្រុង ស្រុក,មេឃុំ-ចៅសង្កាត់និងស្មៀនទូទាំងខេត្ត ,នាយប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់,តំណាងអង្គការ សង្គមសុីវិល សរុបវត្តមាន ៦៨៦នាក់ ។
សូមបញ្ជាក់ថា អង្គសន្និបាតនេះ នឹងដំណើរការរយៈពេល ២ថ្ងៃ(ថ្ងៃទី២និងទី៣ ខែមីនា) ហើយប្រារព្ធពិធីបិទ នារសៀលថ្ងៃទី ៣ ខែមីនា ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯឧ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្តាល ។