ក្រសួងយុត្តិធម៌ បើកកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការចាត់ចែងបណ្តោះអាសន្ននូវវត្ថុចាប់យក និងសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន


នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងយុត្តិធម៌បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងបណ្តោះអាសន្ននូវវត្ថុចាប់យក និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ក្រោមអធិបតី ឯកឧត្តមរដ្ឋមន្រ្តី អង្គ វង្ស វឌ្ឍានា។

កិច្ចប្រជុំពិនិត្យនេះ ត្រូវបានប្រព្រឹត្តទៅក្រោមកិច្ចសម្របសម្រួលដោយ ឯកឧត្តម កើត រិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ និងអគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងក្រុមការងារក្រសួងយុត្តិធម៌ ប្រធានតុលាការ និងព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានី-ខេត្តចំនួន ៨០រូប៕