ឯកឧត្តម អភិបាលរាជធានីភ្នំពេញ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញអាងស្តុកទឹកស្ថានីយ៍បូមទឹកទួលគោក


នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញអាងស្តុកទឹកស្ថានីយ៍បូមទឹកទួលគោក២ ដើម្បីផ្សព្វផ្សាយអំពីគម្រោងរៀបចំអាងស្តុកនេះឱ្យបានល្អប្រសើរ។ គម្រោងនេះ នឹងរៀបចំចាក់ជញ្ជាំងបេតុងសង្ខាងអាងស្តុក និងមានផ្លូវម្ខាងសម្រាប់ស្តារ និងរំដោះចរាចរណ៍ផងដែរ។
ឯកឧត្តមអភិបាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញអាងទាំងអស់ចូលរួមសហការ និងអភិវឌ្ឍន៍ទីតាំងអាងនេះ ដើម្បីចូលរួមដោះស្រាយបញ្ហាទឹកជន់ក្នុងរាជធានីភ្នំពេញបានមួយផ្នែកធំ៕