ដំណាំស្រូវប្រាំងជួបការខ្វះខាតទឹក ប្រមាណ ១៥០ ហិកតា


ផ្ទៃដីដំណាំស្រូវប្រាំងជួបការខ្វះខាតទឹក ប្រមាណ ១៥០ ហិកតា របស់បងប្អូនប្រជាកសិករ ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង កំពុងត្រូវបានក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង អន្តរាគមន៍សង្គ្រោះ ។

ការងារអន្តរាគមន៍ខាងលើនេះ គឺប្រើប្រាស់ម៉ាស៊ីននបូមទឹកចល័តខ្នាតមធ្យម (៦៥ សេះ) ចំនួន ០១ គ្រឿង ដើម្បីបូមយកទឹកពីអាងទឹកស្នេហ៍ បញ្ជូនតាមប្រឡាយមេពោធិ៍លោក ទៅស្រោចស្រពដំណាំស្រូវទាំងនោះ ៕