អភិបាលខេត្តសៀមរាប ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ៣ខ្សែ


ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំមន្ទីរ អង្គភាពចុះពិនិត្យការដ្ឋានសាសង់ផ្លូវចំនួន ៣ខ្សែក្នុងនោះ ៖
១-ផ្លូវភូមិតាវៀន ចាប់ពីក្រោយផ្សារលើកាត់ផ្ទះតាអុចរហូតដល់ផ្លូវវាងក្រុងមានប្រវែង ១២៥០ម៉ែត្រ ទទឹង១០ម៉ែត្រ និងដាក់លូមុខកាត់ ១ម៉ែត្រ(លូជ្រុង) ហើយផ្លូវនេះអនុវត្តបាន ប្រមាណ ៩៧% ដែលជាគម្រោងរបស់រដ្ឋបាលខេត្ត។
២-ផ្លូវភូមិតាវៀន ចាប់ពីផ្លូវ ៧មករា ចំណុចហាងលក់គ្រឿងសំណង់លី ហាំងសេងរហូតដល់ក្រោយគ្លីនិកនាគទេពមឋនប្រវែង ៧៩០ម៉ែត្រ ទទឹង ៦,៥ម៉ែត្រ (លូជ្រុង) ហើយផ្លូវនេះអនុវត្តបានប្រមាណ ៣០% ដែលជាគម្រោងរបស់រដ្ឋបាលខេត្ត។
៣-ផ្លូវក្រវ៉ាត់ក្រុង ចាប់ពីចុងកៅស៊ូរហូតដល់ផ្លូវបំបែកជន្លង់មានប្រវែង២២៣០ ទទឹង ១៤ម៉ែត្រ អនុវត្តបាន ៦០% និងការដាក់លូមូលមុខកាត់១ម៉ែត្រតាមបណ្តោយផ្លូវ អនុវត្តបាន ៧០% ដែលជាគម្រោងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន។

សូមបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវ ២ខាងលើនេះ ស្ថិតក្នុងចំណោមគម្រោងផ្លូវទាំង ១៧ របស់រដ្ឋបាលខេត្តសៀមរាប ហើយគម្រោងសាងសង់ផ្លូវផ្សេងៗទៀតបាននឹងកំពុងដំណើរការផងដែរ។

ជាមួយនឹងការសាងសង់នេះ ឯកឧត្តម អភិបាលខេត្តក៏ស្នើសុំឱ្យបងប្អូនចូលរួមសហការក្នុងការព្រីកទំហំផ្លូវដែលកំណត់ដោយអាជ្ញាធរខេត្ត។ ទន្ទឹមនឹងនេះ ឯកឧត្តមសូមធ្វើការយោគយល់ពីបងប្អូនខ្ពស់ពីសំណាក់បងប្អូនដែលបានរស់នៅតាមបណ្តោយផ្លូវនេះដែលមានការប៉ះពាល់ដោយក្រុមការងារ៕