ផ្លូវ​ជុំវិញ​បរិវេណ​រង្វង់​មូល​ស្រអែម​នឹងត្រូវ​ពង្រីក​ឱ្យបាន​ជាង​៤​ម៉ែត្របន្ថែមទៀត


(ព្រះវិហារ​)៖​ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​លោក​សំលាង​ទ្រី​បាន​លើកឡើងថា​មន្ទីរ​នឹង​ពង្រីក​ផ្លូវ​ក្រាល​កៅស៊ូ​នៅ​ជុំវិញ​បរិវេណ​រង្វង់​មូល​ស្រអែម​យ៉ាងតិច​ឱ្យបាន​៤,៥០​ម៉ែត​បន្ថែមទៀត​។​ការលើកឡើង​របស់លោក​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​បែបនេះ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០២០​បន្ទាប់ពី​លោក​ប្រាក់​ភី​មេឃុំ​ស្រអែម​បានស្នើរ​សុំ​មកដល់​រូបលោក​ដោយផ្ទាល់​ក៏ដូចជា​ប្រជាពលរដ្ឋ​។​

​ប្រជាពលរដ្ឋ​តែងតែ​សុំឱ្យ​ខាង​មន្ទីរ​របស់លោក​ពង្រីក​ផ្លូវ​ខាងលើនេះ​ឱ្យបាន​ធំ​ទូលាយ​ជាង​មុន​ដើម្បី​ជាកា​ងាយស្រួល​ដល់​កា​ធ្វើចរាច​របស់​បងប្អូន​ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិ​នឹង​អន្តរជាតិ​ដែល​លោក​មក​ទស្សនា​ប្រាសាទព្រះវិហារ​ដែល​ជាស​ម្ប​ត្តិ​បិ​តិក​ភណ្ឌ​ពិភពលោក​។​ជាមួយគ្នា​នោះដែរ​លោក​សំលាង​ទ្រី​បាន​បញ្ជាក់ថា​ការពង្រីក​ផ្លូវ​នេះ​គឺ​មិនមែន​ពង្រីក​ត្រឹមតែ​ក្បែរ​បរិវេណ​រង្វង់​មូល​ស្រអែម​នោះទេ​គឺ​លោក​អាច​ពង្រីក​ដោយ​គិត​ចាប់ពី​រង្វង់​មូល​នោះ​ទៅ​គឺមាន​ប្រវែង​២​គីឡូម៉ែត្រ​ឯណោះ​។​ទទឹម​និង​នោះ​លោក​ប្រធាន​មន្ទីរ​ក៏បាន​ស្នើសុំ​ឱ្យ​លោក​មេឃុំ​ក៏ដូចជា​អាជ្ញាធរ​ស្រុក​មេត្តា​ចូលរួម​សហការ​ណ៍​គ្នា​ដើម្បី​ជា​ភាពងាយស្រួល​ដល់​កា​ពង្រីក​ផ្លូវ​ខាងលើនេះ​។​

​គួរបញ្ជាក់​ផងដែរ​ថា​រង្វង់​មូល​ស្រអែម​នេះ​គឺមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្រអែម​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២​ចេញពី​ខេត្តព្រះវិហារ​ឆ្ពោះទៅ​ប្រាសាទព្រះវិហារ​ដែលជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​។​បច្ចុប្បន្ន​រង្វង់​មូល​នេះ​កំពុងធ្វើកា​សាងសង​បាន​ប្រហែល​80​ភាគរយ​ហើយ​។​
​ត្រូវ​បង្ហើយ​នៅមុន​បុណ្យចូលឆ្នាំ​ខែ​ខាងមុខនេះៗ​ជាកា​លើកឡើង​របស់លោក​ប្រធាន​មន្ទីរ​នោះ​លោ​កថា​រូបចម្លាក់​នោះ​ទៀតសោត​គឺ​យកតាម​រូបចំលាក់​តាម​រចនាបថ​ប្រាសាទព្រះវិហារ​មាន​រហូតដល់​ទៅ​75​ភាគរយ​នឹង​យក​រូប​រចនាបទ​គូ​បុ​រៈ​ទី​ប្រាំ​របស់​ប្រាសាទព្រះវិហារ​មកឈរ​បង្អួតរៀង​យ៉ាង​សង្ហា​ទៀតផង​៕