ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៥កន្លែង


ថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៥កន្លែង រួមមាន ស្ថានីយព្រែកជីក ស្ថានីយក្តុលលើ ស្ថានីយសំឡូត ស្ថានីយក្រញ៉ូង និងស្ថានីយកង្ហត ដែលស្ថិតនៅក្នុងខេត្តបាត់ដំបង ក្រុមការងារបាន ៖
– ធ្វើការផ្លាស់ប្តូរអាគុយចំនួន ០៣ស្ថានីយ
– ធ្វើការផ្លាស់ប្តូរឧបករណ៍សម្ងួតសំណើមរបស់ស្ថានីយ
– ជួសជុលឧបករណ៍វាស់កម្ពស់ទឹក
– កែតម្រូវទិន្នន័យកម្ពស់ទឹក និងកម្រិតទឹកភ្លៀងដែលវាស់ដោយឧបករណ៍
– ត្រួតពិនិត្យសុក្រិតភាពនៃទិន្នន័យគ្រប់ប៉ារ៉ាម៉ែត្រទាំងអស់ដែលវាស់ដោយឧបរណ៍
– សម្អាតឧបករណ៍វាស់កម្រិតទឹកភ្លៀង និងផ្ទាំង Solar ជៀសវាងការផ្តល់ថាមពលមិនគ្រប់គ្រាន់ដល់ដំណើរការស្ថានីយ
– កាប់មែកឈើនិងសម្អាតទីធ្លាជុំវិញបរិវេណស្ថានីយ ៕