រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីគម្រោងរៀបចំផ្លូវថ្មើរជើងនៅតាមបណ្តោយទន្លេចតុមុខ


នារសៀលថ្ងៃអង្គារ ០២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីគម្រោងរៀបចំផ្លូវថ្មើរជើងនៅតាមបណ្តោយទន្លេចតុមុខចាប់ពីប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ ឯកឧត្ដមប្រធាននៃអង្គប្រជុំបានសម្រេចឯកភាពតាមគម្រោងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ដោយបែងចែកចេញជាបីដំណាក់កាលក្នុងការស្ថាបនាគម្រោងមួយនេះ៕