មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC) បានប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិ នារី៨ មីនា លើកទី១០៩


ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC) បានប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិ នារី៨ មីនា លើកទី១០៩ ក្រោមប្រធានបទ”មានសន្តិភាព និងមានការលើកកម្ពស់សមភាពយ៉េនឌ័រ” ដែលបានដំណើការធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ ក្នុងក្រុងភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។