ឯកឧត្តម អ៊ុំ សារឹទ្ធ ទទួលជួបប្រជុំពិភាក្សាការងារជាមួយទីប្រឹក្សារៀបចំគម្រោង


នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានទទួលជួបប្រជុំពិភាក្សាការងារជាមួយនឹងលោក Eiichiro Hayashi, Project Formulation Advisor ទីប្រឹក្សារៀបចំគម្រោងជំនួយរបស់ទីភ្នាក់ ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JlCA) ស្តីពី តម្រូវការរបស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំពិសេសព្រឹទ្ធសភា។