រសៀលនេះ អភិបាលរាជធានីភ្នំពេញ នឹងធ្វើសន្និសីទកាសែត លើបញ្ហាដេញថ្លៃប្រមូលសំរាម នៅរាជធានីភ្នំពេញ


(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នឹងរៀបចំសន្និសីទកាសែតមួយ នៅសាលារាជធានីភ្នំពេញ ដើម្បីពាក់ព័ន្ធនឹងបញ្ហាដេញថ្លៃប្រមូលសំរាម នៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា បន្ទាប់ពីមានបញ្ហាញឹកញាប់ពាក់ព័ន្ធនឹងការប្រមូលសំរាម នៅរាជធានីភ្នំពេញនោះ រាជរដ្ឋាភិបាលកម្ពុជា បានដកហូតសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៉ិនទ្រី យកមកគ្រប់គ្រងវិញ ដោយរាជរដ្ឋាភិបាល បានបង្កើត រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណង់រឹងរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងការងារនេះ៕