ឯកឧត្តម ឯក សំអុល ដឹកនាំ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា គោរពវិញ្ញាណក្ខ័ន្ធ លោក ចក់ ចាន់កន ជំនួយការគណៈកម្មាធិការត្រួតពិនិត្យគណៈកម្មាធិការកណ្តាល


ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុណ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយឯកឧត្តម ឯក សំអុល សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជន អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ លោក ចក់ ចាន់កន ជំនួយការគណៈកម្មាធិការត្រួតពិនិត្យគណៈកម្មាធិការកណ្តាល ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ៣រោច ខែផល្គុណ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៧ព្រឹក ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ។

បច្ចុប្បន្នសពកំពុងតម្កល់ទុក ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា នៅគេហដ្ឋាន ភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។