​ អភិបាលខេត្តតាកែវ​ ចុះត្រួតពិនិត្យទីតាំងថ្មីសម្រាប់ អោយមន្រ្តីជំនាញចត្តាឡី ស័ក្ត ច្រកទ្វា ព្រំដែនទ្វេភាគីកំពង់ក្រសាំង


នាព្រឹកថ្ងៃ ពុធ ០៣ រោច ខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី១១ ខែ មីនា ឆ្នាំ ២០២០ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្តនៃគណៈអភិបាលខេត្តតាកែវអញ្ជើញជាអធិបតីបើកកិច្ចប្រជុំជម្រុញការផ្សព្វផ្សាយ ព័ត៌មាន វិធានការ បង្ការជំងឺឆ្លង ( COVID 19) នឹងចុះត្រួតពិនិត្យទីតាំងថ្មីសម្រាប់ អោយមន្រ្តីជំនាញចត្តាឡី ស័ក្ត ច្រកទ្វា ព្រំដែនទ្វេភាគីកំពង់ក្រសាំងដើម្បីធ្វើការត្រួតពិនិត្យសុខភាពភ្ញៀវបរទេស ចូលមកប្រទេសកម្ពុជា ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក ទុយ សុភ័ក្ដ្រ អភិបាលស្រុកបូរីជលសារ លោក លោកស្រី មន្ត្រីសាលា ស្រុក លោកប្រធានមន្ទីរ សុខាភិបាលខេត្ត លោក លោកស្រីមន្រ្តីសុខាភិបាល ស្រុក លោកប្រធានច្រកទ្វា ព្រំដែន ទ្វេភាគីកំពង់ក្រសាំង កងកម្លាំងទាំងបីប្រភេទ និងអជ្ញាធរមូលដ្ឋាលដែលឈរជើងនៅតាមច្រក ជាច្រើនរូបផងដែរ ដែលកិច្ចប្រជុំនេះបានរៀបចំនៅបរិវេណសាលាស្រុកបូរីជលសារ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានប្រសាសន៍ថាក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរណ៍ជាច្រើននាក់ បានធ្វើដំណើរចូលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា ហើយមុននឹងចូលមកកាន់ប្រទេសកម្ពុជាយើង មន្រ្តីចត្តាឡីស័ក្តបានធ្វើការបាញ់ថ្នាំសំលាប់មេរោគទៅលើរថយន្តនិងបានធ្វើការវាស់កំដៅគ្រប់ភ្ញៀវទេសចរណ៏ទាំងអស់ ហើយប្រសិនបើរកឃើញភ្ញៀវទេសចរណ៏ណាម្នាក់មានកំដៅចាប់៣៨អង្សាឡើងទៅ មន្រ្តីជំនាញនិងសួរពីអាការៈមួយចំនួនដូចជាក្ដៅខ្លួន ក្អកជាប្រចាំ ឈឺទ្រូង ហើយបើមានបញ្ហានេះមែន ត្រូវចាត់ទុកថាជាជនសង្ស័យ ហើយមន្រ្តីជំនាញនិងហៅរថយន្តពេទ្យឲ្យមកដឹកយកទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវមួយរយៈសិន។
ឯកឧត្តមអភិបាលខេត្តតាកែវបានមានប្រសាសន៍បន្តថា កន្លងមកមន្រ្តីចត្តាឡីស័ក្តបានធ្វើការវាស់កំដៅទៅលើភ្ញៀវទេសចរណ៍ជាច្រើន ដែលចូលមកប្រទេសកម្ពុជាក៏ប៉ុន្តែជាលទ្ធផលមន្រ្តីយើងមិនទាន់រកឃើញភ្ញៀវទេសចរណ៍ណាម្នាក់ មានកំដៅខុសប្រក្រតីនេះទេ ហើយទោះបីជាយ៉ាងណាក៏មន្រ្តីចត្តាឡីស័ក្ត និងបន្តត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បន្តទៅទៀតទៅលើភ្ញៀវទេសចរណ៍ដែលចេញចូលមកកម្ពុជា ពោលយ៉ាងណា ចូលរួមទប់ស្កាត់អោយខាងតែបានចំពោះវិរុសកូវីត១៩ ដែលកំពុងឆ្លងរីករាលដាលនៅក្នុងប្រទេសមួយចំនួន កុំឲ្យឆ្លងចូលប្រទេសកម្ពុជាយើង៕