ព្រឹកស្អែកនេះ ក្រសួងការងារនឹងរៀបចំវេទិកាការងារដោយផ្តល់ឱកាសការងារជិត៤ពាន់កន្លែង ដល់ពលរដ្ឋនៅខេត្តព្រះសីហនុ


(ព្រះសីហនុ)៖ ឱកាសការងារចំនួន ៣៧៩៩ កន្លែង ក្នុងមុខតំណែងជាច្រើនពីក្រុមហ៊ុនធំៗចំនួន១០ នឹងត្រូវផ្តល់ជូនដល់ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃសៅរ៍ ទី១៤ ខែមីនា សប្តាហ៍នេះ នៅក្នុងកម្មវិធីវេទិកាការងារ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបានរួមសហការរៀបចំជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ, សាលាស្រុកព្រៃនប់ និងសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក)ស្រុកព្រៃនប់។

ក្រុមហ៊ុន ទាំង១០ ដែលនឹងចូលរួមក្នុងវេទិកាការងារ ដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖ ក្រុមហ៊ុន តៃគី (ខេមបូឌា) ខូអិលធីឌី, រោងចក្រ ជាំងស៊ី៣អិល មេឌីខល ប្រដាក់គ្រុប (ខេមបូឌា), ក្រុមហ៊ុន Crown Beverage Cans Sihanouk Ville Limited, វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK, ក្រុមហ៊ុន ទូ ពូ អឺ តេ កាប៊ីនេត ខេមបូឌា ឯ.ក, រោងចក្រផលិតដំណាប់ផ្លែឈើហ្វ័រដា (ខេមបូឌា), ក្រុមហ៊ុន Carlsberg Cambodia, ក្រុមហ៊ុន ញូ គ្លរី ប៊ែក និងឡាក់ហ្គេដ្យ (ខេមបូឌា) និង ក្រុមហ៊ុនអន្តរជាតិ ផលិតពូក បេសមែតទ្រីស អ៊ីនធើណេសិនណល។

ដូច្នេះ បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ កុំភ្លេចត្រៀម និងយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០៨:០០ព្រឹកដល់ម៉ោង១២:០០ថ្ងៃត្រង់ នៅបរិវេណសាលាស្រុកព្រៃនប់ឲ្យបានច្រើនកុះករ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ០១៦ ៦១១ ០០៤ ឬគេហទំព័រ www.nea.gov.kh  និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕