ក្រសួងអប់រំ នឹងរៀបចំការងារតាមប្រព័ន្ធឌីជីថល សម្រាប់ឆ្លងយោបល់លើកឯកសារ ជាមួយថ្នាក់ដឹកនាំក្រសួង និងរដ្ឋមន្ត្រី


(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ យោងលិខិតរបស់លោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ផ្ញើជូនលោក លោកស្រី អគ្គនាយក អគ្គាធិកា សកលវិទ្យាធិការ នាយកវិទ្យាស្ថាន ប្រធានអង្គភាពក្រោមឱវាទនីស្តីការក្រសួង បានឲ្យដឹងថា ដើម្បីចាត់វិធានការឆ្លើយតបឲ្យបានទាន់ពេលវេលាក្នុងាការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19​ ដែលបាននឹងកំពុងរីករាលដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងស្នើឲ្យអស់លោក លោកស្រី រៀបចំការងារតាមប្រព័ន្ធឌីជីថល សម្រាប់ឆ្លងយោបល់លើឯកសារផ្សេងៗជាមួយថ្នាក់ដឹកនាំក្រសួង និងលោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ដោយប្រើប្រាស់ប្រព័ន្ធ Telegram ឬ WatsApp៕