ក្រុមការងារចម្រុះចុះដោះស្រាយបញ្ហា និងផលប៉ះពាល់នៃការសាងសង់ផ្លូវពីឃុំខ្នាតដល់ឃុំកែវព័ណ៌ ស្រុកពួក


ថ្ងៃអង្គារ៍ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ លោក ស៉ីន ចាន់ថុល អភិបាលស្រុកពួក និងលោក សោ ប៊ុនធី ប្រធានការិយាល័យផ្លូវជនបទ បានចុះដោះស្រាយបញ្ហា និងផលប៉ះពាល់មួយចំនួនជាមួយមន្រ្តីជំនាញមកពីអាជ្ញាធរជាតិអប្សរាដោយមានការចូលរួមពី តំណាងក្រុមហ៊ុនសាងសង់ផ្លូវ លោកមេឃុំ តាមបណ្តោយផ្លូវពីឃុំខ្នាតដល់ឃុំកែវពណ៌ជាផ្លូវសាងសង់ដោយគម្រោង RRIP-2។

ជាលទ្ធផលទទួលបានការយល់ព្រមនិងឯកភាពគ្នា និងឈានទៅដំណើរការការសាងសង់ផ្លូវក្នុងពេលខាងមុខ។