សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការកែលំអ និងថែទាំប្រឡាយ


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ដឹកនាំគ្រឿងចក្រចុះធ្វើការកែលំអ និងថែទាំប្រឡាយមេ នៃប្រព័ន្ធធារាសាស្ត្រអាងទឹកបឹងនិមល ស្ថិតក្នុងឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ។ សូមបញ្ជាក់ជូនថា ប្រព័ន្ធធារាសាស្ត្រអាងទឹកបឹងនិមល ដែលមានប្រឡាយមេ ចំនួន ០៥ ខ្សែ សរុបប្រវែង ៤.២៥០ ម៉ែត្រ និងប្រឡាយរង ចំនួន ១៣ ខ្សែ សរុបប្រវែង ៥.៧៤៥ ម៉ែត្រ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៧៥០ ហិកតា និងស្រូវប្រាំង ចំនួន ២០០ ហិកតា ៕