(ស៊េអ៊ូល)៖ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ថា ចាប់ពីម៉ោង០០:០០ ឈានចូលដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០តទៅ រដ្ឋាភិបាលកូរ៉េនឹងដាក់ចេញនូវវិធានការរឹតបន្តឹងដល់អ្នកធ្វើដំណើរទាំងអស់ (គ្របជនជាតិ) ដែលគ្រោងនឹងចូលមកប្រទេសកូរ៉េក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃមេរោគកូរ៉ូណា Covid-19។
ស្របពេលដែលមានរឹតបន្តឹងពីសំណាក់រដ្ឋាភិបាលកូរ៉េបែបនេះ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងនិស្សិត ក៏ដូចជាពលករដែលកំពុងមានវត្តមាននៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវអនុវត្តតាមគោលការណ៍សំខាន់ៗចំនួន ៣ ចំណុច។
សូមសាធារណជនអាននូវខ្លឹមសារសេចក្តីជូនដំណឹងដូចខាងក្រោម៖