ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ជូនគ្រឿងចក្រ ទៅអាងទឹកស្ទឹងជីនិត ដើម្បីធ្វើការជួសជុលរូងនាគដែលហូរច្រោះ


នៅថៃ្ងពុធ ១០រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថៃ្ងទី១៨ ខែមីនា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ជូនគ្រឿងចក្រ ទៅអាងទឹកស្ទឹងជីនិត ដើម្បីធ្វើការជួសជុលរូងនាគដែលហូរច្រោះខាងក្រោមបាតសំណង់បង្ហៀរ ។ ទំហំការងារនេះត្រូវប្រើរយៈពេលប្រហែលចំនួនពីរថ្ងៃទើបរួចរាល់ ៕