រដ្ឋបាលខេត្តសៀមរាបចេញសេចក្តីណែនាំស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩


(សៀមរាប)៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីណែនាំស្តីពី វិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជងឺកូវីដ១៩ (COVID-19) ជូនដល់សាធារណៈជនទាំងអស់ ដោយបង្កើនការរក្សាអនាម័យអោយបានខ្ពស់ និងអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងនានា។