សកម្មភាពនៃការសម្អាតបរិស្ថាននិងអនាម័យនៅប្រាសាទតាព្រហ្ម


នៅព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ ក្រុមការងារអាជ្ញាធរជាតិអប្សរាបានបោសសម្អាតដី ប្រមូលសំរាមស្លឹកឈើ និងរៀបចំអនាម័យបរិស្ថាននៅប្រាសាទតាព្រហ្ម ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន និងសុខុមាលភាពរបស់ភ្ញៀវទេសចរដែលមកកម្សាន្តនៅប្រាសាទនេះ។ ការសម្អាតនេះ តែងធ្វើជាប្រចាំ នៅគ្រប់ប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ។

សូមទស្សនាកម្រងរូបភាពនៃការអនុវត្តការងារ ដើម្បីភាពស្រស់ស្អាតនៃតំបន់រមណីយដ្ឋានអង្គរ និងសូមចូលរួមថែរក្សាបរិស្ថានឱ្យបានគ្រប់ៗគ្នា!