សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រ ដែលប្រទានព្រះរាជទ្រព្យ១០ម៉ឺនដុល្លារ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានថ្វាយសារលិខិតថ្លែងអំណរព្រះគុណ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលបានព្រះរាជទានព្រះរាជទ្រព្យចំនួន១០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងរាលដាលនាពេលបច្ចុប្បន្ន៕

ខាងក្រោមនេះជាសារលិខិតសម្តេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រជីវិតតម្កល់លើត្បូង៖