ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ៩៥ កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ទឹក


បន្ទាប់ពីបានសាងសង់រួចរាល់នៅក្នុងឆ្នាំ ២០០៩ ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ៩៥ ស្ថិតក្នុងភូមិទំនប់ សង្កាត់បាហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ទឹកសម្រាប់ការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករក្នុងក្រុងព្រះវិហារ ។ ទន្ទឹមនោះ ប្រព័ន្ធនេះ ក៏បានក្លាយទៅជារមណីដ្ឋានធម្មជាតិដ៏ទាក់ទាញមួយ សម្រាប់បងប្អូនប្រជាពលរដ្ឋទៅលេងកំសាន្តនៅថ្ងៃឈប់សំរាក ពិសេសថ្ងៃបុណ្យទានធំៗនានា ៕