ឯកឧត្តម ឡេង ប៊ុនតេងចុះពិនិត្យការងារសាងសង់បន្ទប់ជាន់ផ្ទាល់ដីបន្ថែមក្នុងមណ្ឌលសុខភាពជ្រោយចង្វារ


ព្រឹកថ្ងៃ០៤ ខែកុម្ភៈ ២០១៧ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ រួមជាមួយក្រុមប្រឹក្សាសង្កាត់ បុគ្គលិកសង្កាត់ និងភូមិ បានចុះពិនិត្យការងារសាងសង់បន្ទប់ជាន់ផ្ទាល់ដីបន្ថែមក្នុងមណ្ឌលសុខភាពជ្រោយចង្វារដែលមានស្រាប់ ដើម្បីផ្តល់ជាកន្លែងសម្រាប់ស្ត្រីក្នុងសង្កាត់មកពិនិត្យសុខភាព និងសម្រាលកូនដោយមិនបង់ប្រាក់ (ឯ.ឧ ប្រធានជាអ្នកចំណាយ)។
សូមបញ្ជាក់ផងដែរថា ការចំណាយសម្រាប់ការសាងសង់បន្ទប់បន្ថែមនេះគឺ ឯកឧត្តម ប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ និងឯកឧត្តម
លោកជំទាវ លោក លោកស្រីអនុ ប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារឧបត្ថម្ភទាំងស្រុង ក្នុងនោះមានបន្ទប់សម្រាលកូន១ និងបន្ទប់សម្រាកក្រោយពេលសម្រាលកូន១ (គ្រែ៣)។